Breaking

Saturday, May 27, 2017

ក្មេងប្រុស​កើតមហារីក​អង្វរ​សុំម្តាយ​កាត់ដៃទាំង​២ចោល​ដើម្បីបំបាត់ការឈឺចាប់

«​កូនសុំ​ម៉ាក់ ចូរ​កាត់​ដៃ​ទាំង​២​នេះ​ចោល​ទៅ​, កូន​មិនអាច​ទ្រាំទ្រ​បាន​ទៀត​ទេ​», Deryn Blackwell, អាយុ ១៣ ឆ្នាំ ជា​ក្មេងប្រុស​ជនជាតិ​អង់គ្លេស បាន​ពោល​បែបនេះ​ទៅកាន់​ម្តាយ​រៀងរាល់ថ្ងៃ ។​



ជីវិត​របស់ Deryn ពី​ដើម​មក គឺ​សុខសាន្តរ​ហុត​មកដល់​ថ្ងៃមួយ​ដែល​វេជ្ជបណ្ឌិត​បាន​ប្រាប់​រឿង​ដ៏​គួរ​ឲ្យ​តក់ស្លុត​បំផុត​នោះ គឺ Deryn បានកើត​ជំងឺមហារីក​ឈាមស ។ ការវះកាត់​បាន​ប្រព្រឹត្តទៅ​បន្ទាប់ពីនោះ​, គ្រសារ​របស់ Deryn ហាក់​មាន​ក្តីសង្ឃឹម​ពេល​ដឹងថា​វេជ្ជបណ្ឌិត​បាន​វះកាត់​ជោគជ័យ ។​
​ក៏ប៉ុន្តែ តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ប៉ុណ្ណោះ​, គ្រួសារ Deryn បាន​ដង​ពី​ការពិត​មួយ​ថា ឈាមស​ពុំមែន​ជា​ជំងឺមហារីក​តែមួយគត់ ដែល​កើត​ចំពោះ Deryn ។ ការធ្វើ​វិភាគ​បង្ហាញថា ក្មេង​ប្រ​សុ​នេះ​នៅ​កើត​ជំងឺមហារីក​កម្រ​មួយទៀត​មាន​ឈ្មោះថា Langerhans ។​
Deryn បន្ត​ប្រឈមមុខ​ជាមួយនឹង​ម​ជ្ចុ​រាជ​ពេល​ឆ្លងកាត់​ការ​ផ្សាំ​ខួរឆ្អឹង​ជា​បន្តបន្ទាប់​ក្នុង​ក្តី​ឈឺចាប់ ។ មិនតែប៉ុណ្ណោះ ការវះកាត់​ថែមទាំង​ធ្វើ​ឲ្យ​រាងកាយ Deryn បាត់បង់​សមត្ថភាព​អង្គ​បដិបក្ខ ។ ផលវិបាក គឺ​ម្រាមដៃ​របស់ Deryn រលេះរលួយ ដោយសារ​បាក់តេរី ។​
«​ម្រាមដៃ​របស់​កូនប្រុស​ត្រូវ​រលួយ​, ក្រចកដៃ​បាត់បង់​សន្សឹមៗ លេចចេញ​ផ្នែក​សាច់​ខ្មៅ​រោល​ដោយសារ​ឆ្លង​មេរោគ ។ រៀងរាល់ថ្ងៃ គេ​បាន​អង្វរ​ខ្ញុំ​សុំ​ឲ្យ​កាត់​ដៃ​ចោល ដោយសារ​មិនអាច​ទ្រាំទ្រ​ការឈឺ​ចាប់បាន​», ម្តាយ​របស់ Deryn រៀប​រាប់ទាំង​ទឹកភ្នែក ។​
​វេជ្ជបណ្ឌិត​ព្យាបាល​ឲ្យ​ដឹងថា Deryn អាច​នៅរស់​បានតែ ២ សប្តាហ៍​ទៀត ព្រោះ​ស្ថានភាព​សុខ​ភាពមិន​ប្រសើរឡើង ។ វេជ្ជបណ្ឌិត​ប្រាប់ថា ម័​រ​ហ្វិ​ន​អាចជួយ​វា​បំបាត់​ការឈឺចាប់ តែ​វេជ្ជបណ្ឌិត​មិនអាច​ផ្តល់​ឲ្យ​បាន​សម្រាប់​អ្នកជំងឺ​កុមារ ។ ចុងក្រោយ​ម្តាយ Deryn បានសម្រេច​រក​ទិញ​នៅក្រៅ​ទីផ្សារ ហើយ​សុខភាព​របស់​វា​បាន​ប្រែប្រួល​ល្អ​ជាង ។​
​ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា ម័​រ​ហ្វី​ន ត្រូវបាន​ទទួលស្គាល់​ជួយ​គ្រប់គ្រង​ការឈឺចាប់​, ពិសេស​ចំពោះ​អ្នក​កើត​មហារីក ៕

No comments:

Post a Comment

Adbox