ខ្ញីមានជាតិហិរ ហើយក្តៅ វាជាឱសថព្យាបាលជំងឺក្អក, ទម្លាក់កំហាក, ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជួយពង្រឹងដល់ចរាចរណ៍ឈាមឱ្យដើរបានស្រួល។ ខ្ញីដែលប្រើជាឱសថព្យាបាលអាចជាខ្ញីស្រស់ ឬខ្ញីស្ងួត។
ហេតុអ្វីបានជាខ្ញីអាចជួយព្យាបាលបញ្ហារាងកាយចុះខ្សោយបាន?
សមាសធាតុជាច្រើននៅក្នុងខ្ញីអាចជួយសម្រួលដល់បំពង់សរសៃឈាម បង្កើនចរាចរណ៍ឈាម ជួយសម្រួលបញ្ហាតឹងចរាចរណ៍ឈាម។ ដូច្នេះ ខ្ញីត្រូវបានគេប្រើជាឱសថបង្កើនសម្រើបតណ្ហា ជួយព្យាបាលបញ្ហារាងកាយចុះខ្សោយរបស់បុរស។
បច្ចុប្បន្ននេះ ខ្ញីមិនត្រឹមតែជាឱសថបង្កើនសម្រើបតណ្ហាប៉ុណ្ណោះទេ តែតាំងពីសម័យបុរាណមកម៉្លេះ ខ្ញីជាឱសថចិនដែលត្រូវបានគេប្រើដើម្បីព្យាបាលបញ្ហាអសមត្ថភាពផ្លូវភេទរបស់បុរស។
ខ្ញីស្រស់អាចជួយព្យាបាលបញ្ហារាងកាយចុះខ្សោយ
បុរសៗដែលមានរាងកាយចុះខ្សោយអាចប្រើឱសថដូចខាងក្រោម៖
ជម្រើសទី ១
ប្រើខ្ញីស្រស់, លាងឱ្យបានស្អាត, ចិតសំបកចេញ, រួចចម្រាញ់យកទឹកពីខ្ញីប្រហែល ២ស្លាបព្រាបាយ។ បន្ទាប់មកយកវាលាយជាមួយទឹកឃ្មុំ។ បុរសៗដែលមានរាងកាយចុះខ្សោយ, អសមត្ថភាពផ្លូវភេទអាចទទួលទានឱ្យបាន ៣ដងក្នុង ១ថ្ងៃ។ ការប្រើឱសថនេះបានទៀងទាត់នឹងមានប្រសិទ្ធភាពខ្លាំងបំផុត។
វិធីទី ២៖ ប្រហិតត្រីចម្អិនជាមួយខ្ញី
គ្រឿងផ្សំ៖ ប្រហិតត្រី ៣០ក្រាម, ខ្ញីមួយមើម, ផ្លែប៉ោមក្រហម។
វិធីធ្វើ៖ យកប្រហិតត្រីដាក់ត្រាំក្នុងទឹក រួចយកកាំបិតហាន់វាជារាងតូចៗដូចសរសៃមី។ ធាតុផ្សំដែលនៅសល់ដាក់ដាំក្នុងទឹក, បន្ថយភ្លើង, ដាក់វាស្ងោររយៈពេល ៣ម៉ោង ដើម្បីឱ្យវាផុយ។
អាហារនេះអាចជួយព្យាបាលបញ្ហារាងកាយចុះខ្សោយ, បញ្ហាតម្រងនោម, បញ្ហាឆាប់ចេញទឹកកាម, រំលាយដុំគីសក្នុងតម្រងនោមបុរស។ គួរតែទទួលទានជាប្រចាំ, ឱ្យបានទៀងទាត់ នោះវានឹងកាន់តែមានប្រសិទ្ធភាពឡើង។
កំណត់ចំណាំក្នុងការប្រើប្រាស់ខ្ញី
– អ្នកដែមានជំងឺគ្រុនក្តៅ, បែកញើសច្រើន មិនគួរប្រើខ្ញីឡើយ។
– អ្នកដែលឧស្សាហ៍ចេញឈាមតាមច្រមុះ, បត់ជើងតូចចេញឈាម, បញ្ហាឬសដូងបាត, ក្អកធ្លាក់ឈាម, ឈាមធ្មេញ, អ្នកដែលត្រៀមនឹងវះកាត់ ឬទើបតែវះកាត់រួច ហាមប្រើខ្ញីជាដាច់ខាត។
– អ្នកមានជំងឺបេះដូង, ទឹកនោមផ្អែម គួរតែកំណត់ក្នុងការប្រើប្រាស់ខ្ញី៕
– អ្នកដែលឧស្សាហ៍ចេញឈាមតាមច្រមុះ, បត់ជើងតូចចេញឈាម, បញ្ហាឬសដូងបាត, ក្អកធ្លាក់ឈាម, ឈាមធ្មេញ, អ្នកដែលត្រៀមនឹងវះកាត់ ឬទើបតែវះកាត់រួច ហាមប្រើខ្ញីជាដាច់ខាត។
– អ្នកមានជំងឺបេះដូង, ទឹកនោមផ្អែម គួរតែកំណត់ក្នុងការប្រើប្រាស់ខ្ញី៕
ប្រភព៖ ខ្មែរប្រពៃ


No comments:
Post a Comment