Breaking

Saturday, May 27, 2017

អស់ទាស់ហ្មង! បុរសម្នាក់តែងខ្លួន​ជាស្រី​ដើររើសសំរាម​ចិញ្ចឹមគូស្នេហ៍​«ភេទដូចគ្នា»

ពុំ​ត្រឹមតែ​ទាក់ទាញ​ក្រសែភ្នែក​មនុស្ស​គ្រប់គ្នា អំពី​របៀប​ស្លៀកពាក់​ប៉ុណ្ណោះ​ទេ​, បុរស​អាយុ ៥០ ឆ្នាំ នេះ​ក៏មាន​ជីវិត​ឯកជន​ដ៏​ចម្លែក​អស្ចារ្យ ។​




ថ្មីៗ​នេះ រូបភាព​បុរស​អាយុ​ច្រើន​ម្នាក់ ស្លៀក​សម្លៀកបំពាក់​មនុ​ស្ស​ស្រី​ដើរ​រើស​សំរាម​ដោយ​អំណត់ ត្រូវបាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​លើ​បណ្តាញ​សង្គម ។​
​បុរស​នោះ​មាន​ឈ្មោះថា Guo Xues អាយុ ៥០ ឆ្នាំ បច្ចុប្បន្ន កំពុង​រស់នៅ​ទីក្រុង​ឡឹ​ក​យ៉ាង ខេត្ត ហ៊ូ​ណាន ប្រទេស​ចិន ។ ការងារ​ប្រចាំថ្ងៃ​របស់លោក Guo Xues គឺ​បោល​សំរាម និង​រើស​សំបក​ដប ។ រាល់ថ្ងៃ លោក​ត្រូវ​បើករថយន្ត​កែច្នៃ​ដ៏​កញ្ចាស់​របស់លោក​រាប់សិប​ជើង ពី​កន្លែង​ប្រមូល​សំរាម ទៅដល់​កន្លែង​លក់ ។ ទោះបី​ដឹងថា នេះ​ជាការ​ងារ​លំបាក តែ​លោក Guo នៅតែ​ប្រឹងប្រែង​ច្បាម​ជាប់ ដើម្បី​ទទួលបាន​ប្រាក់​ដ៏​ស្តួចស្តើង​សម្រាប់​ជីវភាព​ទៅ​ថ្ងៃមុខ ។​
​ពេល​បង្ហាញខ្លួន​លើ​ដងផ្លូវ​ម្តងៗ អ្នក​ដែល​បានឃើញ​លោក សុទ្ធតែ​បង្ហាញ​អារម្មណ៍​ងឿងឆ្ងល់ និង​ចម្លែក​ក្នុង​ចិត្ត ពី​របៀប​ស្លៀកពាក់​ដ៏​ពិសេស​ខុសពី​គេឯង​របស់លោក ។ លោក Guo ចូលចិត្ត​ស្លៀកសំពត់​, ខោ​រឹប និង​ប្រើ​របស់របរ​ដូច​ជាម​នុស្ស​ស្រី ។​

«​ពេល​ធំ​ឡើង មិន​ដូចជា​មនុស្ស​ប្រុស​ដទៃ ខ្ញុំ​បែរជា​ចូលចិត្ត​ស្លៀកសំពត់ ។ ឪពុកម្តាយ និង​ប្អូនស្រី​ខ្ញុំ​២​នាក់ សុទ្ធតែ​មិន​យល់ស្រប​នឹង​របៀប​ស្លៀកពាក់​របស់ខ្ញុំ ។ ប៉ុន្មាន​ឆ្នាំ​មុននេះ ពេល​ឪពុកម្តាយ​ខ្ញុំ​ស្លាប់​បាត់ទៅ ខ្ញុំ​ចាប់ផ្តើម​រស់នៅ​ត្រូវ នឹង​បំណងប្រាថ្នា​របស់ខ្លួន ។ ខ្ញុំ​សន្សំ​ប្រាក់​ទិញសំពត់​អាវ​, ស្បែកជើង កាបូប ឬ របស់របរ​ផ្សេងៗ ឲ្យ​តែ​ជា​របស់​មនុស្ស​ស្រី​», លោក Guo រ៉ាយរ៉ាប់ ។​
​ទោះបី​ដឹងថា មាន​មនុស្ស​ជាច្រើន​សើច​ខ្សឹបខ្សៀវ​ចំអក រិះគន់ តែ​លោក Guo មិនដែល​យកចិត្តទុកដាក់​ឡើយ ។ លោក​តែង​សុទិដ្ឋិនិយម​គិតថា ប្រសិន​ខ្លួនឯង​មាន​អារម្មណ៍​ពេញចិត្ត នោះ​មិនចាំបាច់​ចាប់អារម្មណ៍​ដល់​ពាក្យ​ចំអកចំអន់​របស់​អ្នក​នៅ​ជុំវិញ ។​
​ពុំ​ត្រឹមតែ​ទាក់ទាញ​មនុស្ស​គ្រប់គ្នា អំពី​របៀប​ស្លៀកពាក់​, លោក Guo ក៏មាន​ជីវិត​ឯកជន​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។ ការពិតទៅ គាត់​ជាម​នុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ហើយ​សព្វថ្ងៃ កំពុង​រួមរស់​ជាមួយ​គូស្នេហ៍ គឺ​លោក ស៊ិន​(​អាយុ ៧២ ឆ្នាំ​)​។ ៣​ឆ្នាំមុន អ្នក​ទាំង​ពីរបាន​ជួបគ្នា​ដោយ​ចៃដន្យ ក្នុងពេល​រើស​សំរាម ។ បន្ទាប់ពី​សំណេះសំណាល​ប៉ុន្មាន​ដង ពួកគេ​មាន​អារម្មណ៍ «​ចុះសម្រុង​» ហេតុនេះ​បានសម្រេច​ចិត្ត​មក​រួមរស់​ក្នុងផ្ទះ​តែមួយ ។​
លោក Guo ឲ្យ​ដឹងថា សព្វថ្ងៃ​លោក​ពេញចិត្ត​ខ្លាំងណាស់ ជាមួយនឹង​ជីវិត​របស់ខ្លួន ។ គូស្នេហ៍​របស់លោក​ប្រព្រឹត្ត​ចំពោះ​លោក​យ៉ាង​ល្អ ។ ទោះបី​ជីវភាព​លំបាក តែ​ទាំង​២​នាក់​តែង​ជួយ​គ្នា និង​ផ្តល់​ស្នាមញញឹម​ឲ្យ​គ្នា​រាល់ថ្ងៃ ៕



No comments:

Post a Comment

Adbox