អាកាសធាតុក្ដៅត្រជាក់ៗប្រែប្រួលមិនទៀងប៉ុន្មានថ្ងៃនេះ មនុស្សមិនតិចទេមានអារម្មណ៍មិនស្រួលខ្លួន និងគ្រុនឈឺជាដើម។ អាកាសធាតុមិនស្រួល ហើយបើមិនចេះជ្រើសរើសប្រភេទទឹកញ៉ាំទៀត អាចងាយនឹងបញ្ហារលាកបំពង់ក ផ្ដាសាយឈឺតែម្ដង។
ទឹកស្អាត៖ ក្ដៅត្រជាក់ៗ ច្បាស់ណាស់ធ្វើឲ្យកម្ដៅក្នុងខ្លួនមិនស្រួល។ ញ៉ាំទឹកឲ្យច្រើន ដើម្បីបន្ថយកម្ដៅ និងបង្កើនសំណើមក្នុងបំពង់ក។
ទឹកដូង៖ ជាប្រភេទភេសជ្ជៈបែបធម្មជាតិល្អជាងគេ ប្រសិទ្ធភាពខ្ពស់ ជួយបន្ថយកម្ដៅក្នុងខ្លួន ពេលអត់ស្រួលខ្លួន។ មិនត្រឹមបន្ថែមជាតិទឹកប៉ុណ្ណោះទេ គ្រុនក្ដៅល្មមៗអាចជួយបានទៀតផង។
ក្រូចច្របាច់៖ រសជាតិជូរអែមរបស់ក្រូចពោធិ៍សាត់ សម្បូរដោយជាតិវីតាមីនសេ ដែលធ្វើឲ្យមានអារម្មណ៍ស្វាង និងជ្រះស្រឡះបំពង់ក។ ទឹកក្រូចច្របាច់ ក៏ជួយកាត់បន្ថយកម្ដៅ និងធ្វើឲ្យមានកម្លាំងដែរ។
ទឹកផ្លែឈើក្រឡុក៖ មេឃកំពុងក្ដៅខ្លាំងចឹង អ្នកណាក៏ចង់បានភេសជ្ជៈដែលត្រជាក់ ហើយផ្អែមដែរ តែញ៉ាំច្រើនមិនសូវល្អទេ ស្រួលមិនស្រួលឈឺបំពង់ក ផ្ដាសាយ ហើយឆាប់ស្រេកទឹកវិញទៀត។ ប៉ុន្តែ ទឹកផ្លែឈើក្រឡុកសុទ្ធមិនថែមស្ករ មិនថែមខ្ទិះដូង ជាជម្រើសល្អក្នុងការបន្ថែមកម្លាំង និងធ្វើឲ្យអ្នកមានអារម្មណ៍ល្ហិតល្ហៃមានកម្លាំងវិញ។
ទឹកត្រចៀកក្រាញ់៖ អ្នកខ្លះប្រហែលជាមិនទាំងដែលស្គាល់ ដែលឮផង ពីទឹករុក្ខជាតិធម្មជាតិដ៏ល្អមួយនេះ។ ទឹកនេះមានពណ៌បៃតងក្រមៅ ហើយធុំក្លិនក្រពុល ធ្វើឲ្យភាគច្រើនមិនចេះផឹក។ តែបើនិយាយពីគុណសម្បត្តិវិញ គឺអស់ទាស់ម៉ង បន្ថយកម្ដៅក្នុងខ្លួន ធ្វើឲ្យឈាមក្នុងខ្លួនត្រជាក់។
តែក្រូចឆ្មា ឬតែក្រូចក្ដៅឧណ្ណៗ៖ ស្អាបំពង់ក មិនស្រឡះក្បាល ឬខ្លួន ឲ្យដាក់តែក្រូចឆ្មាទឹកកក ឬក្ដៅឧណ្ណៗ ដឹងតែអែមម៉ង៕
ប្រភព៖Village of Wonder


No comments:
Post a Comment