តាមការសិក្សាស្រាវជ្រាវដែលចុះផ្សាយក្នុងទស្សនាវដ្តីវិជ្ជាសាស្ត្រអាហារ និង អាហារូបត្ថម្ភអន្តរជាតិ (International of Food Science and Nutrition) បង្ហាញឱ្យដឹងទៀតថា បើគេយក ផ្សិត ទៅចៀនវិញនោះវានឹងធ្វើឱ្យបាត់បង់ជាតិប្រូតេអ៊ីន និង ជាតិកាបោនអ៊ីដ្រាត តែផ្ទុយមកវិញវានឹងបង្កើនសារធាតុខ្លាញ់ ។
គេបានពិនិត្យនូវសារធាតុសំខាន់ៗនៅក្រោយពេលគេយកផ្សិតទៅស្ងោរ និង ចៀន ។ ពេលគេយកផ្សិតទៅអាំងនិង ចម្អិនក្នុងម៉ាស៊ីនម៉ាយក្រូវេវ គឺគេរកឃើញថា ពិតជាបានផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ច្រើនពិតមែន ។
ហេតុដូច្នេះហើយបានជាអ្នកជំនាញអះអាងថា ការយកផ្សិតទៅចៀន និង ស្ងោរ ធ្វើឱ្យថយចុះនូវសារធាតុប្រូតេអ៊ីន និង សមាសធាតុប្រឆាំងអុកស៊ីតកម្ម គឺប្រហែលជាបណ្តាលមកពីសារធាតុទាំងនោះវាងាយរលាយនៅក្នុងទឹក និង នៅក្នុងខ្លាញ់នៅពេលចម្អិនហើយ ទើបបណ្តាលឱ្យបាត់បង់កម្រិតអាហារូបត្ថម្ភដូច្នេះ ៕ សុផល
ប្រភព៖ pmhotnews




No comments:
Post a Comment