ទារកដ៏ចម្លែកម្នាក់នៅប្រទេសប្រេសីុលបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែនាងកើតមកភ្លាមចេះដើរភ្លាម ។
ជាធម្មតាទារកចាប់ផ្តើមចេះដើរនៅពេលដែលពួកគេមានអាយុ១២ខែ តែទារិការមួយនេះពិតជាមានភាពចម្លែកខុសពីទារកដ៏ទៃមែន។ នៅពេលដែលគ្រូពេទ្យព្បាយាមយកទារិការនោះទៅងូតទឹកសម្អាតបន្ទាប់ពីសម្រាលរួចស្រាប់តែទារកដ៏ចម្លែកនេះបានចាប់ផ្តើមបោះជើងដើរមួយជំហានៗដែលធ្វើឲ្យគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ដោយឃើញបែបនេះគិលានុបដ្ឋាយិការម្នាក់បានស្រែកជាភាសាប៉ទុយហ្គាល់ថា “ខ្មោចលង! ទារិការនោះកំពុងដើរ។ ពិតជាអស្ចារ្យណាស់។” គិលានិបដ្ឋាយិការម្នាក់ទៀតក៏បានស្រែកហៅគ្រូពេទ្យដ៏ទៃទៀតឲ្យមកមើលទារិការចម្លែកនេះដែរ។ បើយោងទៅតាមDaily Mailបានឲ្យដឹងថាវីដែអូមួយនេះត្រូវបានថតនៅឯមន្ទីរពេទ្យSanta CruzនៅRio Grande do Sul ប្រទេសប្រេស៉ីល។


No comments:
Post a Comment